-
ពិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៧:៣០នាទីព្រឹក នៅសាលប្រជុំបន្ទប់ផ្ការំដួលនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តដែលមានអ្នកចូលរួមចំនួនប្រមាណ ១១៣ នាក់។ ដោយមានការអនុញ្ញាតពីលោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ បានផ្តល់ឱកាសឲ្យលោក ជូ ច័ន្ទដារ៉ុង អគ្គហេរញ្ញិករងគណ:គិលានុបដ្ឋាកជាតិកម្ពុជា ចូលរួមកម្មវិធីបោះឆ្នោតជ្រើសរើសនិងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកខេត្តបន្ទាយមានជ័យសម្រាប់អណត្តិទី៣ ឆ្នាំ២០២៥-២០៣០។នៅក្នុងពិធីនោះមានការអញ្ជើញចូលរួមជាអធិបតីបើកសុន្ទរកថាដោយឯកឧត្តម វេជ្ជ.ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ។ បន្ទាប់មកមានការធ្វើរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកខេត្ត ដោយលោក កែវ សំណាង ប្រធានក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកខេត្តអណត្តិទី២។ នៅពេលនោះមានការបង្ហាញបេក្ខភាពឈរឈ្មោះបោះឆ្នោតនិងការប្រកាសពីលក្ខខណ្ឌនៃការបោះឆ្នោត។ ក្នុងការប្រព្រឹត្តទៅនៃដំណើរការបោះឆ្នោតជ្រើសរើស ហើយក៏ធ្វើការប្រកាសលទ្ធផលនៃការបោះឆ្នោតនោះដោយមានការប្រកាសទទួលស្គាល់ប្រធានក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកខេត្តអណត្តិថ្មីដោយមានពិធីប្រគល់ត្រានិងផ្តល់លិខិតថ្លែងអំណរគុណដល់ក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកខេត្តអណត្តិចាស់។ ក្រោយពីមានការឡើងថ្លែងការប្តេជ្ញាចិត្តរបស់ប្រធានក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកខេត្តបន្ទាយមានជ័យថ្មីរួចមកក៏មានការចូលរួមផ្តល់មតិផ្តាំផ្ញើពីលោកជូ ច័ន្ទដារ៉ុង ដែលជាអគ្គហេរញ្ញិករងក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកជាតិកម្ពុជាអណត្តិទី៣។ នៅទីបញ្ចប់នៃពិធីនេះក៏មានការផ្តល់អនុសាសន៍ផ្តាំផ្ញើនិងប្រកាសបិទកម្មវិធីដោយឯកឧត្តម វេជ្ជ.ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ។
-
✨ សូមអញ្ជើញចូលរួមជាបេក្ខភាពស្ម័គ្រចិត្ត ✨
✨ សូមអញ្ជើញចូលរួមជាបេក្ខភាពស្ម័គ្រចិត្ត ✨ជម្រាបជូនសមាជិកគណៈគិលានុបដ្ឋាកកម្ពុជា (CCN) ជាទីគោរពរាប់អាន 🩺 ក្នុងបរិបទនៃការអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាក និងការកែលម្អគុណភាពការអនុវត្ត គណៈគិលានុបដ្ឋាកកម្ពុជា (CCN) កំពុងរៀបចំ ផែនការយុទ្ធសាស្ត្រថ្មីសម្រាប់រយៈពេល ៥ ឆ្នាំ (២០២៦–២០២៣០)។ 💡 ដើម្បីធានាថាផែនការនេះឆ្លុះបញ្ចាំងពីតម្រូវការពិតប្រាកដ និងបាតុភាពនៃវិជ្ជាជីវៈគិលានុបដ្ឋាក អ្នកស្ម័គ្រចិត្តត្រូវចូលរួម៖»ចូលរួមក្នុងការធ្វើ SWOT Analysis»ចូលរួមក្នុងការកំណត់វិសាលភាពនៃការងារអទិភាព»ចូលរួមក្នុងការរៀបចំកម្មវិធី»ចូលរួមក្នុងការចងក្រងឯកសារ»ចូលរួមក្នុងការតាមដាននិងវាយតម្លៃ។ 📌 អ្នកដែលមានចំណាប់អារម្មណ៍ សូម បំពេញពាក្យស្នើសុំតាម QR Code ខាងក្រោម ដើម្បីចូលរួមជាបេក្ខភាពស្ម័គ្រចិត្ត។ សូមអរគុណសម្រាប់ការចូលរួម និងការគាំទ្រយ៉ាងសកម្មក្នុងការអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាកនៅកម្ពុជា! 💙ក្រុមការងារនឹងទំនាក់ទំនងពេលអ្នកជាប់ក្នុងការជ្រើសរើសចូលរួម។


