• អនាគតនៃការថែទាំអ្នកជំងឺបេះដូង និងសសៃឈាមជាពហុជំនាញ៖ អ្នកជំងឺម្នាក់ សេវាថែទាំមួយក្រុម

    អនាគតនៃការថែទាំអ្នកជំងឺបេះដូង និងសសៃឈាមជាពហុជំនាញ៖ អ្នកជំងឺម្នាក់ សេវាថែទាំមួយក្រុម

    អង្គសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា​ លើកទី៩ ក្រោមប្រធានបទ «អនាគតនៃការថែទាំអ្នកជំងឺបេះដូង និងសសៃឈាមជាពហុជំនាញ៖ អ្នកជំងឺម្នាក់ សេវាថែទាំមួយក្រុម» (One Patient one Team) ភ្នំពេញ៖​ នាព្រឹក ថ្ងៃសៅរ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ លោក​ ជា​ សុភក្ត្រមុនីរ័ត្ន​ ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា​អាណត្តិទី៣​ បានចូលរួមក្នុងពិធីបើកសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា​ លេីកទី៩​ ក្រោមប្រធានបទ «អនាគតនៃការថែទាំអ្នកជំងឺបេះដូង និងសសៃឈាមជាពហុជំនាញ៖ អ្នកជំងឺម្នាក់ សេវាថែទាំមួយក្រុម» (One Patient one Team) ក្រោមអធិបតីភាព​ ឯកឧត្ដមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណ:គ្រូពេទ្យជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ​ ឈាង​ រ៉ា​ រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាល។ នៅក្នុងកម្មវិធី​ខាងលេី​ គឺរៀបចំឡើងក្នុងគោលបំណងចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធ រវាងក្រុមគ្រូពេទ្យឯកទេសបេះដូងកម្ពុជា និងក្រុមគ្រូពេទ្យឯកទេសបេះដូងអន្តរជាតិ សន្និសិទវេជ្ជសាស្ត្រឆ្នាំនេះ មានទិសដៅស្របតាមគោលនយោបាយ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ជាពិសេសក្នុងការឆ្លើយតបទៅនឹងការកើនឡើង នូវជំងឺមិនឆ្លង ដូចជាជំងឺបេះដូង និងសរសៃឈាមក្នុងប្រទេសកម្ពុជា។ សមាគមគ្រូពេទ្យបេះដូងកម្ពុជា បានបង្កើតឡើងក្នុងឆ្នាំ២០១៤ គឺជាសមាគមវិទ្យាសាស្ត្រវេជ្ជសាស្ត្រមិនរកប្រាក់កម្រៃ បង្កើតឡើងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការពង្រឹងសមត្ថភាពគ្រូពេទ្យខ្មែរ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពការពារ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជា។ ចាប់តាំងពីបង្កើតសមាគមគ្រូពេទ្យបេះដូងកម្ពុជាមក បានចូលរួមយ៉ាងសកម្ម ក្នុងការបណ្តុះ​បណ្តាលនិស្សិតពេទ្យ និងក្រុមគ្រូពេទ្យខ្មែរ។ ជាពិសេសឯកឧត្ដមសាស្ដ្រចារ្យ ឡឹម តារា បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិករបស់សមាគមទាំងអស់ ដែលបានរួមគ្នារៀបចំនូវសន្និសីទប្រចាំឆ្នាំនេះឡើងជាទៀងទាត់ ដើម្បីអភិវឌ្ឍវិជ្ជាជីវៈបន្តដល់គ្រួពេទ្យយើង។ ឯកឧត្តមបានរំលឹកដល់គ្រូពេទ្យទាំងអស់ ត្រូវពង្រឹងនូវសមត្ថភាពបច្ចេកទេសវេជ្ជសាស្ដ្រថ្មីៗ និងត្រូវមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ព្រមទាំងគោរពតាមច្បាប់ និងបទបញ្ញត្តិរបស់ក្រសួងសុខាភិបាល និងដែនកំណត់និយាមវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីបម្រើសេវាពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងទទួលបានភាពជឿជាក់ពីប្រជាពលរដ្ឋ។ ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណឯកឧត្តម លោកជំទាវ លោក…

  • លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា  និងថ្នាក់ដឹកនាំ សមាជិកសមាជិកា ព្រមទាំងបុគ្គលិកនៃគណៈគិលានុបដ្ឋាកកម្ពុជា

    លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា  និងថ្នាក់ដឹកនាំ សមាជិកសមាជិកា ព្រមទាំងបុគ្គលិកនៃគណៈគិលានុបដ្ឋាកកម្ពុជា

    លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា  និងថ្នាក់ដឹកនាំ សមាជិកសមាជិកា ព្រមទាំងបុគ្គលិកនៃគណៈគិលានុបដ្ឋាកកម្ពុជា បានធ្វើដំណើរចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹកនៅទីទួលសុវត្ថិភាព នឹងបាននាំយកអំណោយជាថវិកា​ដែលទទួលបានពីការបរិច្ចាករបស់បងប្អូនសមាជិកជាគិលានុ​បដ្ឋាក​ ទូទាំងប្រទេស​ ជូនដល់វីរៈកងទ័ពដែល​កំពុងសម្រាកព្យាបាលថែទាំជំងឺ​នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ  ព្រមទាំងបាន​នាំយកនូវសម្ភារៈបរិក្ខាពេទ្យមួយចំនួនជូនក្រុមការងារប៉ុស្តិ៍សុខភាពដែលទទួលពិនិត្យប្រចាំការនៅទីតាំងសុវត្ថិភាពផងដែរ។ ឆ្លៀតក្នុងឱកាសនោះ លោកប្រធាន​បានសំណេះ​ សំណាលជាមួយប្រជាពលរដ្ឋ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមកន្លែងស្នាក់នៅ និងណែនាំអំពីការថែទាំសុខភាព ត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួននូវអនាម័យ ដូចប្រសាស​ន៍របស់ឯកឧត្តមសាស្ត្រាចារ្យ​ ឈាង​ រ៉ា​ រដ្ឋមន្ត្រីសុខាភិបាល​ដែលបានលេីកថា​ ហូបស្អាត សម្រាកក្នុងមុងបង្ការខ្លួនពីជំងឺ​ គ្រុនឈាម គ្រុន់ចាញ់ និងចំអិនអាហារឱ្យបានឆ្អិនល្អ ជៀសវាងការបង្កជាជំងឺរាករូស គ្រុនក្តៅ ក្អួត ពុលចំណីអាហារ ផ្សេងៗ។ លោកប្រធាន​ និងក្រុមការងារ​ បានចុះសួរសុខទុក្ខមន្រ្តីសុខាភិបាលនៅប៉ុស្តិ៍សុខភាពប្រចំាការ និងសំដែងនូវការកោតសរសើរដល់មន្រ្តីសុខាភិបាល​ ជាពិសេសគិលានុ​បដ្ឋាក​ទាំងអស់ ដែលខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈមុះមុត ក្នុងនាមជាកងទ័ពអាវស។ ខេត្តឧត្តរមានជ័យ៖ រសៀលថ្ងៃ​ សៅរ៍​ ទី​ ១៦ ខែ​សីហា ឆ្នាំ២០២៥

August 2025
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031