-
អនាគតនៃការថែទាំអ្នកជំងឺបេះដូង និងសសៃឈាមជាពហុជំនាញ៖ អ្នកជំងឺម្នាក់ សេវាថែទាំមួយក្រុម
អង្គសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា លើកទី៩ ក្រោមប្រធានបទ «អនាគតនៃការថែទាំអ្នកជំងឺបេះដូង និងសសៃឈាមជាពហុជំនាញ៖ អ្នកជំងឺម្នាក់ សេវាថែទាំមួយក្រុម» (One Patient one Team) ភ្នំពេញ៖ នាព្រឹក ថ្ងៃសៅរ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជាអាណត្តិទី៣ បានចូលរួមក្នុងពិធីបើកសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា លេីកទី៩ ក្រោមប្រធានបទ «អនាគតនៃការថែទាំអ្នកជំងឺបេះដូង និងសសៃឈាមជាពហុជំនាញ៖ អ្នកជំងឺម្នាក់ សេវាថែទាំមួយក្រុម» (One Patient one Team) ក្រោមអធិបតីភាព ឯកឧត្ដមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណ:គ្រូពេទ្យជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាល។ នៅក្នុងកម្មវិធីខាងលេី គឺរៀបចំឡើងក្នុងគោលបំណងចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធ រវាងក្រុមគ្រូពេទ្យឯកទេសបេះដូងកម្ពុជា និងក្រុមគ្រូពេទ្យឯកទេសបេះដូងអន្តរជាតិ […]
-
លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា និងថ្នាក់ដឹកនាំ សមាជិកសមាជិកា ព្រមទាំងបុគ្គលិកនៃគណៈគិលានុបដ្ឋាកកម្ពុជា
លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា និងថ្នាក់ដឹកនាំ សមាជិកសមាជិកា ព្រមទាំងបុគ្គលិកនៃគណៈគិលានុបដ្ឋាកកម្ពុជា បានធ្វើដំណើរចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹកនៅទីទួលសុវត្ថិភាព នឹងបាននាំយកអំណោយជាថវិកាដែលទទួលបានពីការបរិច្ចាករបស់បងប្អូនសមាជិកជាគិលានុបដ្ឋាក ទូទាំងប្រទេស ជូនដល់វីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលថែទាំជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ព្រមទាំងបាននាំយកនូវសម្ភារៈបរិក្ខាពេទ្យមួយចំនួនជូនក្រុមការងារប៉ុស្តិ៍សុខភាពដែលទទួលពិនិត្យប្រចាំការនៅទីតាំងសុវត្ថិភាពផងដែរ។ ឆ្លៀតក្នុងឱកាសនោះ លោកប្រធានបានសំណេះ សំណាលជាមួយប្រជាពលរដ្ឋ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមកន្លែងស្នាក់នៅ និងណែនាំអំពីការថែទាំសុខភាព ត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួននូវអនាម័យ ដូចប្រសាសន៍របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាលដែលបានលេីកថា ហូបស្អាត សម្រាកក្នុងមុងបង្ការខ្លួនពីជំងឺ គ្រុនឈាម គ្រុន់ចាញ់ និងចំអិនអាហារឱ្យបានឆ្អិនល្អ ជៀសវាងការបង្កជាជំងឺរាករូស គ្រុនក្តៅ ក្អួត ពុលចំណីអាហារ ផ្សេងៗ។ លោកប្រធាន និងក្រុមការងារ បានចុះសួរសុខទុក្ខមន្រ្តីសុខាភិបាលនៅប៉ុស្តិ៍សុខភាពប្រចំាការ និងសំដែងនូវការកោតសរសើរដល់មន្រ្តីសុខាភិបាល ជាពិសេសគិលានុបដ្ឋាកទាំងអស់ ដែលខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈមុះមុត ក្នុងនាមជាកងទ័ពអាវស។ ខេត្តឧត្តរមានជ័យ៖ រសៀលថ្ងៃ សៅរ៍ ទី ១៦ ខែសីហា ឆ្នាំ២០២៥


