-
គិលានុបដ្ឋាកក្នុងសន្តិភាព (Nurses for Peace)
គិលានុបដ្ឋាកក្នុងសន្តិភាព (Nurses for Peace) គឺសំដៅលើតួនាទីដ៏សំខាន់របស់គិលានុបដ្ឋាក ក្នុងការកសាង និងរក្សាសន្តិភាព តាមរយៈការងារថែទាំសុខភាព។ ខេត្តព្រះវិហារ៖ ថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ លោក ជា សុភ័ក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា អាណត្តិទី៣ បានដឹកនាំក្រុមការងារយកជំនួយដ៏ថ្លៃថ្លាដែលទទួលបានពីសមាជិកគណៈគិលានុបដ្ឋាកកម្ពុជា ទៅជួយដល់វីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត 16 មករា និងជូនទៅដល់គិលានុបដ្ឋាកជួរមុខនៅមន្ទីរពេទ្យ និងប្រចាំការនៅមណ្ឌលសុវត្ថិភាពក្នុងខេត្តព្រះវិហារ។ សូមបញ្ជាក់ផងដែរថា តួនាទីគិលានុបដ្ឋាកមិនមែនត្រឹមតែការថែទាំអ្នកជំងឺនៅមន្ទីរពេទ្យនោះទេ តែវារួមបញ្ចូលទាំងការងារផ្សេងៗដូចជា៖-ការផ្តល់ការថែទាំដោយគ្មានការរើសអើង-ការលើកកម្ពស់សុខភាពសាធារណៈ-ការងារមនុស្សធម៌ក្នុងតំបន់ជម្លោះ-ការកសាងទំនុកចិត្តសហគមន៍។ល។ ក្នុងនោះលោកប្រធានបានថ្លែងអំណរគុណដ៏លោកគ្រូ អ្នកគ្រូ ជាគិលានុបដ្ឋាកទាំងអស់ដែលនៅជួរមុខ សូមជួបតែពុទ្ធពរទាំង ៤ ប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ #គលានុបដ្ឋាកក្នុងសន្តិភាព #ខ្មែរតែមួយ
| M | T | W | T | F | S | S |
|---|---|---|---|---|---|---|
| 1 | 2 | 3 | 4 | 5 | 6 | 7 |
| 8 | 9 | 10 | 11 | 12 | 13 | 14 |
| 15 | 16 | 17 | 18 | 19 | 20 | 21 |
| 22 | 23 | 24 | 25 | 26 | 27 | 28 |
| 29 | 30 | 31 | ||||

