• ពិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី​៣ខេត្តបន្ទាយមានជ័យ

    ពិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី​៣ខេត្តបន្ទាយមានជ័យ

    ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសៅរ៍​ ៨កើត ​ខែស្រាពណ៍ ឆ្នាំ​ម្សាញ់​ សប្តស័ក​ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៧:៣០នាទីព្រឹក នៅសាលប្រជុំបន្ទប់ផ្ការំដួលនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តដែលមានអ្នកចូលរួមចំនួនប្រមាណ ១១៣ នាក់។ ដោយមានការអនុញ្ញាតពីលោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី​៣ បានផ្តល់ឱកាសឲ្យលោក ជូ ច័ន្ទដារ៉ុង អគ្គហេរញ្ញិករងគណ:គិលានុបដ្ឋាកជាតិកម្ពុជា ចូលរួមកម្មវិធីបោះឆ្នោតជ្រើសរើសនិងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកខេត្តបន្ទាយមានជ័យសម្រាប់អណត្តិទី៣ ឆ្នាំ២០២៥-២០៣០។នៅក្នុងពិធីនោះមានការអញ្ជើញចូលរួមជាអធិបតីបើកសុន្ទរកថាដោយឯកឧត្តម វេជ្ជ.​ឡេ​ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ។ បន្ទាប់មកមានការធ្វើរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកខេត្ត ដោយលោក កែវ​ សំណាង​ ប្រធានក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកខេត្តអណត្តិទី២។ នៅពេលនោះមានការបង្ហាញបេក្ខភាពឈរឈ្មោះបោះឆ្នោតនិងការប្រកាសពីលក្ខខណ្ឌនៃការបោះឆ្នោត។ ក្នុងការប្រព្រឹត្តទៅនៃដំណើរការបោះឆ្នោតជ្រើសរើស​ ហើយក៏ធ្វើការប្រកាសលទ្ធផលនៃការបោះឆ្នោតនោះដោយមានការប្រកាសទទួលស្គាល់ប្រធានក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកខេត្តអណត្តិថ្មីដោយមានពិធីប្រគល់ត្រានិងផ្តល់លិខិតថ្លែងអំណរគុណដល់ក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកខេត្តអណត្តិចាស់។ ក្រោយពីមានការឡើងថ្លែងការប្តេជ្ញាចិត្តរបស់ប្រធានក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកខេត្តបន្ទាយមានជ័យថ្មីរួចមកក៏មានការចូលរួមផ្តល់មតិផ្តាំផ្ញើពីលោកជូ ច័ន្ទដារ៉ុង ដែលជាអគ្គហេរញ្ញិករងក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកជាតិកម្ពុជាអណត្តិទី៣។ នៅទីបញ្ចប់នៃពិធីនេះក៏មានការផ្តល់អនុសាសន៍ផ្តាំផ្ញើនិងប្រកាសបិទកម្មវិធីដោយឯកឧត្តម វេជ្ជ.​ឡេ​ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ។

December 2025
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031