• ពិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី​៣ខេត្តបន្ទាយមានជ័យ

    ពិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី​៣ខេត្តបន្ទាយមានជ័យ

    ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសៅរ៍​ ៨កើត ​ខែស្រាពណ៍ ឆ្នាំ​ម្សាញ់​ សប្តស័ក​ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៧:៣០នាទីព្រឹក នៅសាលប្រជុំបន្ទប់ផ្ការំដួលនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តដែលមានអ្នកចូលរួមចំនួនប្រមាណ ១១៣ នាក់។ ដោយមានការអនុញ្ញាតពីលោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី​៣ បានផ្តល់ឱកាសឲ្យលោក ជូ ច័ន្ទដារ៉ុង អគ្គហេរញ្ញិករងគណ:គិលានុបដ្ឋាកជាតិកម្ពុជា ចូលរួមកម្មវិធីបោះឆ្នោតជ្រើសរើសនិងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកខេត្តបន្ទាយមានជ័យសម្រាប់អណត្តិទី៣ ឆ្នាំ២០២៥-២០៣០។នៅក្នុងពិធីនោះមានការអញ្ជើញចូលរួមជាអធិបតីបើកសុន្ទរកថាដោយឯកឧត្តម វេជ្ជ.​ឡេ​ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ។ បន្ទាប់មកមានការធ្វើរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកខេត្ត ដោយលោក កែវ​ សំណាង​ ប្រធានក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកខេត្តអណត្តិទី២។ នៅពេលនោះមានការបង្ហាញបេក្ខភាពឈរឈ្មោះបោះឆ្នោតនិងការប្រកាសពីលក្ខខណ្ឌនៃការបោះឆ្នោត។ ក្នុងការប្រព្រឹត្តទៅនៃដំណើរការបោះឆ្នោតជ្រើសរើស​ ហើយក៏ធ្វើការប្រកាសលទ្ធផលនៃការបោះឆ្នោតនោះដោយមានការប្រកាសទទួលស្គាល់ប្រធានក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកខេត្តអណត្តិថ្មីដោយមានពិធីប្រគល់ត្រានិងផ្តល់លិខិតថ្លែងអំណរគុណដល់ក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកខេត្តអណត្តិចាស់។ ក្រោយពីមានការឡើងថ្លែងការប្តេជ្ញាចិត្តរបស់ប្រធានក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកខេត្តបន្ទាយមានជ័យថ្មីរួចមកក៏មានការចូលរួមផ្តល់មតិផ្តាំផ្ញើពីលោកជូ ច័ន្ទដារ៉ុង ដែលជាអគ្គហេរញ្ញិករងក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកជាតិកម្ពុជាអណត្តិទី៣។ នៅទីបញ្ចប់នៃពិធីនេះក៏មានការផ្តល់អនុសាសន៍ផ្តាំផ្ញើនិងប្រកាសបិទកម្មវិធីដោយឯកឧត្តម វេជ្ជ.​ឡេ​ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ។

  • ✨ សូមអញ្ជើញចូលរួមជាបេក្ខភាពស្ម័គ្រចិត្ត ✨

    ✨ សូមអញ្ជើញចូលរួមជាបេក្ខភាពស្ម័គ្រចិត្ត ✨

    ✨ សូមអញ្ជើញចូលរួមជាបេក្ខភាពស្ម័គ្រចិត្ត ✨ជម្រាបជូនសមាជិកគណៈគិលានុបដ្ឋាកកម្ពុជា (CCN) ជាទីគោរពរាប់អាន 🩺 ក្នុងបរិបទនៃការអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាក និងការកែលម្អគុណភាពការអនុវត្ត គណៈគិលានុបដ្ឋាកកម្ពុជា (CCN) កំពុងរៀបចំ ផែនការយុទ្ធសាស្ត្រថ្មីសម្រាប់រយៈពេល ៥ ឆ្នាំ (២០២៦–២០២៣០)។ 💡 ដើម្បីធានាថាផែនការនេះឆ្លុះបញ្ចាំងពីតម្រូវការពិតប្រាកដ និងបាតុភាពនៃវិជ្ជាជីវៈគិលានុបដ្ឋាក អ្នកស្ម័គ្រចិត្តត្រូវចូលរួម៖»ចូលរួមក្នុងការធ្វើ SWOT Analysis»ចូលរួមក្នុងការកំណត់វិសាលភាពនៃការងារអទិភាព»ចូលរួមក្នុងការរៀបចំកម្មវិធី»ចូលរួមក្នុងការចងក្រងឯកសារ»ចូលរួមក្នុងការតាមដាននិងវាយតម្លៃ។ 📌 អ្នកដែលមានចំណាប់អារម្មណ៍ សូម បំពេញពាក្យស្នើសុំតាម QR Code ខាងក្រោម ដើម្បីចូលរួមជាបេក្ខភាពស្ម័គ្រចិត្ត។ សូមអរគុណសម្រាប់ការចូលរួម និងការគាំទ្រយ៉ាងសកម្មក្នុងការអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាកនៅកម្ពុជា! 💙ក្រុមការងារនឹងទំនាក់ទំនងពេលអ្នកជាប់ក្នុងការជ្រើសរើសចូលរួម។

  • អនាគតនៃការថែទាំអ្នកជំងឺបេះដូង និងសសៃឈាមជាពហុជំនាញ៖ អ្នកជំងឺម្នាក់ សេវាថែទាំមួយក្រុម

    អនាគតនៃការថែទាំអ្នកជំងឺបេះដូង និងសសៃឈាមជាពហុជំនាញ៖ អ្នកជំងឺម្នាក់ សេវាថែទាំមួយក្រុម

    អង្គសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា​ លើកទី៩ ក្រោមប្រធានបទ «អនាគតនៃការថែទាំអ្នកជំងឺបេះដូង និងសសៃឈាមជាពហុជំនាញ៖ អ្នកជំងឺម្នាក់ សេវាថែទាំមួយក្រុម» (One Patient one Team) ភ្នំពេញ៖​ នាព្រឹក ថ្ងៃសៅរ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ លោក​ ជា​ សុភក្ត្រមុនីរ័ត្ន​ ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា​អាណត្តិទី៣​ បានចូលរួមក្នុងពិធីបើកសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា​ លេីកទី៩​ ក្រោមប្រធានបទ «អនាគតនៃការថែទាំអ្នកជំងឺបេះដូង និងសសៃឈាមជាពហុជំនាញ៖ អ្នកជំងឺម្នាក់ សេវាថែទាំមួយក្រុម» (One Patient one Team) ក្រោមអធិបតីភាព​ ឯកឧត្ដមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណ:គ្រូពេទ្យជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ​ ឈាង​ រ៉ា​ រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាល។ នៅក្នុងកម្មវិធី​ខាងលេី​ គឺរៀបចំឡើងក្នុងគោលបំណងចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធ រវាងក្រុមគ្រូពេទ្យឯកទេសបេះដូងកម្ពុជា និងក្រុមគ្រូពេទ្យឯកទេសបេះដូងអន្តរជាតិ […]

  • លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា  និងថ្នាក់ដឹកនាំ សមាជិកសមាជិកា ព្រមទាំងបុគ្គលិកនៃគណៈគិលានុបដ្ឋាកកម្ពុជា

    លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា  និងថ្នាក់ដឹកនាំ សមាជិកសមាជិកា ព្រមទាំងបុគ្គលិកនៃគណៈគិលានុបដ្ឋាកកម្ពុជា

    លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា  និងថ្នាក់ដឹកនាំ សមាជិកសមាជិកា ព្រមទាំងបុគ្គលិកនៃគណៈគិលានុបដ្ឋាកកម្ពុជា បានធ្វើដំណើរចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹកនៅទីទួលសុវត្ថិភាព នឹងបាននាំយកអំណោយជាថវិកា​ដែលទទួលបានពីការបរិច្ចាករបស់បងប្អូនសមាជិកជាគិលានុ​បដ្ឋាក​ ទូទាំងប្រទេស​ ជូនដល់វីរៈកងទ័ពដែល​កំពុងសម្រាកព្យាបាលថែទាំជំងឺ​នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ  ព្រមទាំងបាន​នាំយកនូវសម្ភារៈបរិក្ខាពេទ្យមួយចំនួនជូនក្រុមការងារប៉ុស្តិ៍សុខភាពដែលទទួលពិនិត្យប្រចាំការនៅទីតាំងសុវត្ថិភាពផងដែរ។ ឆ្លៀតក្នុងឱកាសនោះ លោកប្រធាន​បានសំណេះ​ សំណាលជាមួយប្រជាពលរដ្ឋ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមកន្លែងស្នាក់នៅ និងណែនាំអំពីការថែទាំសុខភាព ត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួននូវអនាម័យ ដូចប្រសាស​ន៍របស់ឯកឧត្តមសាស្ត្រាចារ្យ​ ឈាង​ រ៉ា​ រដ្ឋមន្ត្រីសុខាភិបាល​ដែលបានលេីកថា​ ហូបស្អាត សម្រាកក្នុងមុងបង្ការខ្លួនពីជំងឺ​ គ្រុនឈាម គ្រុន់ចាញ់ និងចំអិនអាហារឱ្យបានឆ្អិនល្អ ជៀសវាងការបង្កជាជំងឺរាករូស គ្រុនក្តៅ ក្អួត ពុលចំណីអាហារ ផ្សេងៗ។ លោកប្រធាន​ និងក្រុមការងារ​ បានចុះសួរសុខទុក្ខមន្រ្តីសុខាភិបាលនៅប៉ុស្តិ៍សុខភាពប្រចំាការ និងសំដែងនូវការកោតសរសើរដល់មន្រ្តីសុខាភិបាល​ ជាពិសេសគិលានុ​បដ្ឋាក​ទាំងអស់ ដែលខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈមុះមុត ក្នុងនាមជាកងទ័ពអាវស។ ខេត្តឧត្តរមានជ័យ៖ រសៀលថ្ងៃ​ សៅរ៍​ ទី​ ១៦ ខែ​សីហា ឆ្នាំ២០២៥

  • គិលានុបដ្ឋាកក្នុងសន្តិភាព (Nurses for Peace)

    គិលានុបដ្ឋាកក្នុងសន្តិភាព (Nurses for Peace)

    គិលានុបដ្ឋាកក្នុងសន្តិភាព (Nurses for Peace) គឺសំដៅលើតួនាទីដ៏សំខាន់របស់គិលានុបដ្ឋាក ក្នុងការកសាង និងរក្សាសន្តិភាព តាមរយៈការងារថែទាំសុខភាព។ ​ខេត្តព្រះវិហារ៖ ថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ លោក ជា សុភ័ក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា អាណត្តិទី៣ បានដឹកនាំក្រុមការងារយកជំនួយដ៏ថ្លៃថ្លាដែលទទួលបានពីសមាជិកគណៈគិលានុបដ្ឋាកកម្ពុជា ទៅជួយដល់វីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត 16 មករា និងជូនទៅដល់គិលានុបដ្ឋាកជួរមុខនៅមន្ទីរពេទ្យ និងប្រចាំការនៅមណ្ឌលសុវត្ថិភាពក្នុងខេត្តព្រះវិហារ។ ​សូមបញ្ជាក់ផងដែរថា តួនាទីគិលានុបដ្ឋាកមិនមែនត្រឹមតែការថែទាំអ្នកជំងឺនៅមន្ទីរពេទ្យនោះទេ តែវារួមបញ្ចូលទាំងការងារផ្សេងៗដូចជា៖​-ការផ្តល់ការថែទាំដោយគ្មានការរើសអើង​-ការលើកកម្ពស់សុខភាពសាធារណៈ​-ការងារមនុស្សធម៌ក្នុងតំបន់ជម្លោះ​-ការកសាងទំនុកចិត្តសហគមន៍។ល។ ​ក្នុងនោះលោកប្រធានបានថ្លែងអំណរគុណដ៏លោកគ្រូ អ្នកគ្រូ ជាគិលានុបដ្ឋាកទាំងអស់ដែលនៅជួរមុខ សូមជួបតែពុទ្ធពរទាំង ៤ ប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ #គលានុបដ្ឋាកក្នុងសន្តិភាព #ខ្មែរតែមួយ

December 2025
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031