លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា  និងថ្នាក់ដឹកនាំ សមាជិកសមាជិកា ព្រមទាំងបុគ្គលិកនៃគណៈគិលានុបដ្ឋាកកម្ពុជា

លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា  និងថ្នាក់ដឹកនាំ សមាជិកសមាជិកា ព្រមទាំងបុគ្គលិកនៃគណៈគិលានុបដ្ឋាកកម្ពុជា បានធ្វើដំណើរចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹកនៅទីទួលសុវត្ថិភាព នឹងបាននាំយកអំណោយជាថវិកា​ដែលទទួលបានពីការបរិច្ចាករបស់បងប្អូនសមាជិកជាគិលានុ​បដ្ឋាក​ ទូទាំងប្រទេស​ ជូនដល់វីរៈកងទ័ពដែល​កំពុងសម្រាកព្យាបាលថែទាំជំងឺ​នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ  ព្រមទាំងបាន​នាំយកនូវសម្ភារៈបរិក្ខាពេទ្យមួយចំនួនជូនក្រុមការងារប៉ុស្តិ៍សុខភាពដែលទទួលពិនិត្យប្រចាំការនៅទីតាំងសុវត្ថិភាពផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធាន​បានសំណេះ​ សំណាលជាមួយប្រជាពលរដ្ឋ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមកន្លែងស្នាក់នៅ និងណែនាំអំពីការថែទាំសុខភាព ត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួននូវអនាម័យ ដូចប្រសាស​ន៍របស់ឯកឧត្តមសាស្ត្រាចារ្យ​ ឈាង​ រ៉ា​ រដ្ឋមន្ត្រីសុខាភិបាល​ដែលបានលេីកថា​ ហូបស្អាត សម្រាកក្នុងមុងបង្ការខ្លួនពីជំងឺ​ គ្រុនឈាម គ្រុន់ចាញ់ និងចំអិនអាហារឱ្យបានឆ្អិនល្អ ជៀសវាងការបង្កជាជំងឺរាករូស គ្រុនក្តៅ ក្អួត ពុលចំណីអាហារ ផ្សេងៗ។

លោកប្រធាន​ និងក្រុមការងារ​ បានចុះសួរសុខទុក្ខមន្រ្តីសុខាភិបាលនៅប៉ុស្តិ៍សុខភាពប្រចំាការ និងសំដែងនូវការកោតសរសើរដល់មន្រ្តីសុខាភិបាល​ ជាពិសេសគិលានុ​បដ្ឋាក​ទាំងអស់ ដែលខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈមុះមុត ក្នុងនាមជាកងទ័ពអាវស។

ខេត្តឧត្តរមានជ័យ៖ រសៀលថ្ងៃ​ សៅរ៍​ ទី​ ១៦ ខែ​សីហា ឆ្នាំ២០២៥