ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៧:៣០នាទីព្រឹក នៅសាលប្រជុំបន្ទប់ផ្ការំដួលនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តដែលមានអ្នកចូលរួមចំនួនប្រមាណ ១១៣ នាក់។
ដោយមានការអនុញ្ញាតពីលោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ បានផ្តល់ឱកាសឲ្យលោក ជូ ច័ន្ទដារ៉ុង អគ្គហេរញ្ញិករងគណ:គិលានុបដ្ឋាកជាតិកម្ពុជា ចូលរួមកម្មវិធីបោះឆ្នោតជ្រើសរើសនិងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកខេត្តបន្ទាយមានជ័យសម្រាប់អណត្តិទី៣ ឆ្នាំ២០២៥-២០៣០។នៅក្នុងពិធីនោះមានការអញ្ជើញចូលរួមជាអធិបតីបើកសុន្ទរកថាដោយឯកឧត្តម វេជ្ជ.ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ។
បន្ទាប់មកមានការធ្វើរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកខេត្ត ដោយលោក កែវ សំណាង ប្រធានក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកខេត្តអណត្តិទី២។ នៅពេលនោះមានការបង្ហាញបេក្ខភាពឈរឈ្មោះបោះឆ្នោតនិងការប្រកាសពីលក្ខខណ្ឌនៃការបោះឆ្នោត។
ក្នុងការប្រព្រឹត្តទៅនៃដំណើរការបោះឆ្នោតជ្រើសរើស ហើយក៏ធ្វើការប្រកាសលទ្ធផលនៃការបោះឆ្នោតនោះដោយមានការប្រកាសទទួលស្គាល់ប្រធានក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកខេត្តអណត្តិថ្មីដោយមានពិធីប្រគល់ត្រានិងផ្តល់លិខិតថ្លែងអំណរគុណដល់ក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកខេត្តអណត្តិចាស់។
ក្រោយពីមានការឡើងថ្លែងការប្តេជ្ញាចិត្តរបស់ប្រធានក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកខេត្តបន្ទាយមានជ័យថ្មីរួចមកក៏មានការចូលរួមផ្តល់មតិផ្តាំផ្ញើពីលោកជូ ច័ន្ទដារ៉ុង ដែលជាអគ្គហេរញ្ញិករងក្រុមប្រឹក្សាគណ:គិលានុបដ្ឋាកជាតិកម្ពុជាអណត្តិទី៣។
នៅទីបញ្ចប់នៃពិធីនេះក៏មានការផ្តល់អនុសាសន៍ផ្តាំផ្ញើនិងប្រកាសបិទកម្មវិធីដោយឯកឧត្តម វេជ្ជ.ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ។












