✨ សូមអញ្ជើញចូលរួមជាបេក្ខភាពស្ម័គ្រចិត្ត ✨
ជម្រាបជូនសមាជិកគណៈគិលានុបដ្ឋាកកម្ពុជា (CCN) ជាទីគោរពរាប់អាន 🩺
ក្នុងបរិបទនៃការអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាក និងការកែលម្អគុណភាពការអនុវត្ត គណៈគិលានុបដ្ឋាកកម្ពុជា (CCN) កំពុងរៀបចំ ផែនការយុទ្ធសាស្ត្រថ្មីសម្រាប់រយៈពេល ៥ ឆ្នាំ (២០២៦–២០២៣០)។
💡 ដើម្បីធានាថាផែនការនេះឆ្លុះបញ្ចាំងពីតម្រូវការពិតប្រាកដ និងបាតុភាពនៃវិជ្ជាជីវៈគិលានុបដ្ឋាក អ្នកស្ម័គ្រចិត្តត្រូវចូលរួម៖
»ចូលរួមក្នុងការធ្វើ SWOT Analysis
»ចូលរួមក្នុងការកំណត់វិសាលភាពនៃការងារអទិភាព
»ចូលរួមក្នុងការរៀបចំកម្មវិធី
»ចូលរួមក្នុងការចងក្រងឯកសារ
»ចូលរួមក្នុងការតាមដាននិងវាយតម្លៃ។
📌 អ្នកដែលមានចំណាប់អារម្មណ៍ សូម បំពេញពាក្យស្នើសុំតាម QR Code ខាងក្រោម ដើម្បីចូលរួមជាបេក្ខភាពស្ម័គ្រចិត្ត។
សូមអរគុណសម្រាប់ការចូលរួម និងការគាំទ្រយ៉ាងសកម្មក្នុងការអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាកនៅកម្ពុជា! 💙
ក្រុមការងារនឹងទំនាក់ទំនងពេលអ្នកជាប់ក្នុងការជ្រើសរើសចូលរួម។


