គិលានុបដ្ឋាកក្នុងសន្តិភាព (Nurses for Peace)

គិលានុបដ្ឋាកក្នុងសន្តិភាព (Nurses for Peace) គឺសំដៅលើតួនាទីដ៏សំខាន់របស់គិលានុបដ្ឋាក ក្នុងការកសាង និងរក្សាសន្តិភាព តាមរយៈការងារថែទាំសុខភាព។

​ខេត្តព្រះវិហារ៖ ថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ លោក ជា សុភ័ក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា អាណត្តិទី៣ បានដឹកនាំក្រុមការងារយកជំនួយដ៏ថ្លៃថ្លាដែលទទួលបានពីសមាជិកគណៈគិលានុបដ្ឋាកកម្ពុជា ទៅជួយដល់វីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត 16 មករា និងជូនទៅដល់គិលានុបដ្ឋាកជួរមុខនៅមន្ទីរពេទ្យ និងប្រចាំការនៅមណ្ឌលសុវត្ថិភាពក្នុងខេត្តព្រះវិហារ។

​សូមបញ្ជាក់ផងដែរថា តួនាទីគិលានុបដ្ឋាកមិនមែនត្រឹមតែការថែទាំអ្នកជំងឺនៅមន្ទីរពេទ្យនោះទេ តែវារួមបញ្ចូលទាំងការងារផ្សេងៗដូចជា៖
​-ការផ្តល់ការថែទាំដោយគ្មានការរើសអើង
​-ការលើកកម្ពស់សុខភាពសាធារណៈ
​-ការងារមនុស្សធម៌ក្នុងតំបន់ជម្លោះ
​-ការកសាងទំនុកចិត្តសហគមន៍។ល។

​ក្នុងនោះលោកប្រធានបានថ្លែងអំណរគុណដ៏លោកគ្រូ អ្នកគ្រូ ជាគិលានុបដ្ឋាកទាំងអស់ដែលនៅជួរមុខ សូមជួបតែពុទ្ធពរទាំង ៤ ប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

#គលានុបដ្ឋាកក្នុងសន្តិភាព #ខ្មែរតែមួយ